សូមជួយជាវ ស៊ីឌី Original ទាំងអស់គ្នា ដើម្បីជួយគាំទ្រដល់ផលិតកម្ម ដែលជាស្នាដៃរបស់កូនខ្មែរយើង! លោកអ្នកគឺជាផ្នែកមួយនៃការជំរុញឱ្យពួកគាត់ មានកំលាំងចិត្តក្នុងការផលិតនូវអ្វីដែលថ្មី សម្រាប់លោកអ្នកជារៀងរហូត! នេះគឺជាសំណូមពរ និង បំណងល្អពីគេហទំព័រ www.i1dl.com ។

Monday, March 26, 2012

iPadian | ប្រើប្រាស់ iPad លើ Windows

ឥឡូវ​នេះ​មិន​ចាំ​បាច់​ទិញ iPad ក៏​អាច​ប្រើ iPad នៅ​លើ Windows បាន​ដែរ! ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​ដឹង​ខ្លះ​ហើយ​ថា OS X ក៏​អាច​ប្រើ​បាន​នៅ​លើ Windows តាម​រយៈ​ការ​ប្រើ Vmware ប៉ុន្តែ​ប្រិយមិត្ត​ប្រហែល​ជា​មិន​ធ្លាប់​ដឹង​ពី iOS នោះ​ទេ។ ដូច្នេះ​ Sabay សូម​លើក​យក​ពី​កម្មវិធី​មួយ​ឈ្មោះ​ថា iPadianដែល​មាន​រូបរាង​ដូច​កម្មវិធី​នៅ​លើ iPad បេះបិទ​មក​បង្ហាញ​ប្រិយមិត្ត​អ្នក​អាន​ទាំង​អស់​គ្នា។


លក្ខណៈ​ពិសេស​របស់​កម្មវិធី​ iPadian មាន​ដូចជា៖

-អាច​បើក Full Screen

-មាន Custom App Store

-មាន​ហ្គេម

-អាច​ចាក់​តន្ត្រី និង​វីដេអូ​ដោយ​សេរី

-មាន Webkit browser

-មាន Facebook nofification & messages និង

-មាន Social Chat ទៀត​ផង។


គុណវិបត្តិ៖

-គ្មាន​ App Store ផ្លូវការ​ គឺ​មាន​តែ Custom App Store ពី iPadian ប៉ុណ្ណោះ

-ជា​កម្មវិធី​ប្រើ Adobe Air ដូច្នេះ​មិន​អាច​ដំឡើង​កម្មវិធី​ដូច​ iOS ពិត​នោះ​ទេ


វិធី​ប្រើ៖

-ប្រិយមិត្ត​ត្រូវ​ទាញ​យក​កម្មវិធី Adobe Air ហើយដំឡើងជា​មុន​សិន​ទើប​អាច​ប្រើ iPadian បាន ​

-រួច​ទាញ​យក​​កម្មវិធី iPadian ដោយ​ចុច​ត្រង់​នេះ

-បន្ទាប់​មក​គ្រាន់ Extract ឯកសារ​នោះ រួច​​​ចុច​លើ​ iPadian.exe ជាការស្រេច។

បញ្ជាក់៖ អាច​ប្រើ​បាន​លើ​គ្រប់​កំណែ​ប្រែ​ Windows រួម​ទាំង Windows 8 Developer Preview ផង​ដែរ។


DOWNLOAD HERE

1 comments:

Unknown said...

បងសុំសួរមួយ ប្រើបានទេ?​ ឬ គ្រាន់តែជា Wallpaper?

Post a Comment