សូមជួយជាវ ស៊ីឌី Original ទាំងអស់គ្នា ដើម្បីជួយគាំទ្រដល់ផលិតកម្ម ដែលជាស្នាដៃរបស់កូនខ្មែរយើង! លោកអ្នកគឺជាផ្នែកមួយនៃការជំរុញឱ្យពួកគាត់ មានកំលាំងចិត្តក្នុងការផលិតនូវអ្វីដែលថ្មី សម្រាប់លោកអ្នកជារៀងរហូត! នេះគឺជាសំណូមពរ និង បំណងល្អពីគេហទំព័រ www.i1dl.com ។

Friday, June 1, 2012

Windows 8 Release Preview



Microsoft ដែល​ជា​ក្រុមហ៊ុន​ផលិត​ Software និង​ ប្រព័ន្ធ​ប្រតិបត្តិការ​ Operating System ឈាន​មុខ​គេ​ទូទាំង​ពិភព​លោក​បាន​ប្រកាស​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 8 Release Preview បាន​ដាក់​ឲ្យ​សាកល្បង​ប្រើ​ហើយ​រួម​ជា​មួយ​នឹង​ភាសា​ចំនួន ១៤ ផ្សេង​គ្នា​ដែល​ការ​ចេញ​នេះ​គឺ​ជា​លើក​ចុង​ក្រោយ​មុន​ពេល​ដែល​ក្រុមហ៊ុន​ផ្ដល់​ទៅ​ឲ្យ​ដៃ​គូ​សហការ​ផលិត​របស់​ខ្លួន។
ក្រុនហ៊ុន Microsoftក៏​បាន​សរសេរ​នៅ​លើ គេហទំព័រ របស់​ខ្លួន​ដែរ​ថា​ “ចាប់​តាំង​ពី​ការ​បង្ហាញ​ Windows 8 សាកល្បង​ឲ្យ​ប្រើ​តាំង​ពី​ខែ កញ្ញា មក​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ Operating System នេះ​រាប់​លាន​នាក់​មក​ហើយ​ ហើយ​រាប់​លាន​នាក់​ផ្សេង​ទៀត​បាន​និយាយ​អំពី​ទំហំ​ដែលOperating System នេះ​ត្រូវ​ការ​​រក្សា​ទុក​នៅ​លើ​ HardDisk បើ​សរុប​គិត​ជា​រយៈពេល​នៃ​ការ​ធ្វើ ការសាកល្បង​ប្រើ​វិញ​គឺ​មាន​រហូត​ដល់​ទៅ​រាប់​រយ​លាន​ម៉ោង​ឯណោះ”។ “Microsoft ពិត​ជា​អបអរ​សាទរ​យ៉ាង​ខ្លាំង​ណាស់​ទៅ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​បង្កើត​ Operating System ថ្មី​នេះ​ឡើង​ដែល​មាន​ចំនួន​អ្នក​យក​ទៅ​ប្រើ​សាកល្បង​កើន​ឡើង​យ៉ាង​ច្រើន​ហើយ​ប្រាកដ​ណាស់​ថា​យើង​នឹង​ចាំ​ទទួល​យក​នូវ​ការ​រិះគន់​ពី​សំណាក​អ្នក​ប្រើ​ប្រាស់​ដើម្បី​បំពេញ​ចំណុច​ខ្វះ​ខាត​បន្ថែម​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​បំផុត​។”

តាម​ប្រភព​ដក​ស្រង់​នេះ​បាន​ឲ្យ​ដឹង​ថា​មាន​ពាក្យ​ចចាមអារ៉ាម​អំពី​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 8ចុង​ក្រោយ​របស់​ក្រុមហ៊ុន Microsoft មួយ​នេះ​ថា​នឹង​សម្រេច​ដាក់​ឲ្យ​ប្រើ​ប្រាស់​បាន​ជា​ផ្លូវ​ការ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ​ហើយ​ជា​មួយ​នឹង​ Version ចំនួន ៣ ផ្សេង​គ្នា​រួម​មាន៖ Windows 8, Windows 8 Pro និង ARM-friendly Windows RT។

តម្រូវការ​ទាប​បំផុត​សម្រាប់​ អ្នក​ចង់​សាកល្បង​ Windows 8 មាន​ដូច​ខាង​ក្រោម៖

-CPU ទំហំ 1GHz ឬ​ធំ​ជាង​នេះ
-RAM ទំហំ 1GHz សម្រាប់​ 32-bit និង 2GB សម្រាប់ 64-bit
-មាន​Hard disk ទំនេរ 16GBសម្រាប់ 32-bit និង 20GB សម្រាប់ 64-bit
-ក្រាហ្វិក Direct 9 ជាមួយ WDDM 1.0 ឬ​ខ្ពស់​ជាង​នេះ
-បើ​មាន​ Touch Screen កាន់​តែ​ល្អ
-អេក្រង់​ត្រូវ​មាន​ Resolution យ៉ាង​តូច 1024×768 ដើម្បី​អាច​ដំណើរ​ការ​ Metro style បាន។

Product Key: TK8TP-9JN6P-7X7WW-REFTV-B7QPF

File Size : 2.43 GB

0 comments:

Post a Comment